ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី មានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖
នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០ ព្រឹក អ៊ីអន គ្រុប រួមមាន ៖ ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) ខូ អិលធីឌី, ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី,ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី និង សាខាក្រុមហ៊ុន អ៊ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានរៀបចំពិធីប្រគល់ជំនួយឧបត្ថម្ភនៅ វត្តរាជបូណ៌ ក្នុងខេត្តសៀមរាប។ ការចូលរួមចំណែកនេះ បានធ្វើឡើងតបតាមទឹកព្រះទ័យ ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តរាជបូណ៌ ដែលបានបង្កើតឱ្យមានមូលនិធិជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកពីសង្គ្រាមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
សម្រាប់ការបរិច្ចាគនេះ យើងខ្ញុំបានរៀបចំវេចខ្ចប់នូវគ្រឿងឧបភោគបរិភោគចាំបាច់ រួមមាន អង្ករ ទឹកបរិសុទ្ធ អាហារក្រៀម និងសម្ភារៈប្រើប្រាស់នានាផងដែរ សម្រាប់ឧបត្ថម្ភជូនគ្រួសារជនភៀសសឹក ចំនួន ៧០០ គ្រួសារ។ អំណោយទាំងនេះត្រូវបាន ដឹកជញ្ជូនទៅប្រគេន សម្តេចព្រះព្រហ្មរតនមុនី ដោយផ្ទាល់ ដើម្បីសម្តេចអាចចាត់ចែងបន្តទៅតាមតំបន់ជនភៀសសឹកនានាក្នុងខេត្តសៀមរាប ដែលបច្ចុប្បន្នជាទីតាំងជ្រកកោនសម្រាប់ជនភៀសសឹក មកពីយ៉ាងហោចណាស់ ៤ ខេត្តតាមបណ្តោយព្រំដែន។ គួររំលឹកផងដែរថា ចំនួនជនភៀសសឹកទូទាំងប្រទេសដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែនមានចំនួនសរុបជាង ៤៧ ម៉ឺននាក់។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃ អ៊ីអនគ្រុប ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិជួយឃុំគ្រងការពារដល់ពលរដ្ឋភៀសសឹកខ្មែរទាំងអស់គ្នា និងសូមឱ្យជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ឆាប់បានបញ្ចប់ជាស្ថាពរក្នុងពេលដ៏ខ្លី ដើម្បីបងប្អូនប្រជាពលរដ្ឋអាចត្រលប់ទៅលំនៅដ្ឋានវិញ កុមារអាចបន្តការសិក្សា និងប្រជាជនទូទាំងប្រទេសអាចរស់នៅក្រោមម្លប់សន្តិភាពសារជាថ្មីម្តងទៀត។
សូមអរគុណ។

AEON MALL (CAMBODIA) CO., LTD. has the honor to inform the public of the following:
On Sunday, December 21, 2025, at 9:00 AM, AEON GROUP including: AEON (Cambodia) Co., Ltd., AEON MALL (Cambodia) Co., Ltd., AEON Specialized Bank (Cambodia) Plc., and Branch of AEON Delight (Vietnam) Company Limited is conducting a donation ceremony at Wat Reach Bo in Siem Reap Province. This contribution is made in response to the noble initiative of Samdech Preah Brahma Ratanakmony Pin Sem Sereisovanno, Supreme Advisor to the Sangha Supreme Council, Chairman of the Buddhist Sangha Council of the Kingdom of Cambodia, and Chief Abbot of Wat Reach Bo, who established a fund to assist Cambodian citizens displaced by armed conflict along the Cambodia-Thailand border.
For this donation, we have organized and packaged essential supplies, including rice, drinking water, dried food, and various other necessities to support 700 displaced families. These donations will be delivered directly to Samdech Preah Brahma Ratanakmony for distribution to various displacement sites in Siem Reap which currently serves as a refuge for evacuees from at least four provinces along the border. It should also be noted that the total number of displaced persons nationwide directly affected by the border conflict exceeds 470,000.
We, the leadership and staff of AEON GROUP, pray to all sacred powers to protect all displaced Cambodian citizens. We sincerely hope that the border conflict reaches a permanent resolution soon, allowing our fellow citizens to return to their homes, children to resume their education, and all people across the nation to live under the shade of peace once again.
Thank you



