The 15th Drive of Blood Donation Activities at AEON MALL Sen Sok City

ភ្នំពេញ, ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ – ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានរៀបចំយុទ្ធនាការបរិច្ចាគឈាម “Blood of Kindness” ជោគជ័យ ដោយសហការជាមួយ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន (Japan Heart) និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC)។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តនៅ AEON MALL Sen Sok City ដែលបានផ្តល់ទីតាំងដើម្បីអនុវត្តការបរិច្ចាគឈាម និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។ កម្មវិធីមានន័យនេះបានទទួលការគាំទ្រដ៏អនុគ្រោះពីម្ចាស់ឧបត្ថម្ភ សាធារណជនទូទៅ និងជាពិសេសអតិថិជនដ៏មានតម្លៃរបស់យើង។ ការចូលរួមរបស់ពួកគេមានតួនាទីសំខាន់ក្នុងការជួយបង្ការបញ្ហាខ្វះខាតឈាម។ ដោយសារការខម្សតសហការរួមគ្នា មានអ្នកបរិច្ចាគសរុបចំនួន ៩០ នាក់ រួមមានជនជាតិខ្មែរ និងបរទេស បានចូលរួមក្នុងយុទ្ធនាការ ដោយធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តដោយជោគជ័យ និងមានអត្ថន័យយ៉ាងខ្លាំង។ ក្រុមហ៊ុន អ៊ីអន ម៉ល នឹងបន្តអនុវត្តសកម្មភាពសប្បុរសធម៌ ដោយផ្អែកលើគោលការណ៍ស្នូលរបស់យើងគឺ “ការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការរួមចំណែកដល់សហគមន៍មូលដ្ឋាន”។ Phnom […]