ភ្នំពេញ, ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ – ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានរៀបចំយុទ្ធនាការបរិច្ចាគឈាម “Blood of Kindness” ជោគជ័យ ដោយសហការជាមួយ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន (Japan Heart) និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC)។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តនៅ AEON MALL Sen Sok City ដែលបានផ្តល់ទីតាំងដើម្បីអនុវត្តការបរិច្ចាគឈាម និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការបរិច្ចាគឈាម។
កម្មវិធីមានន័យនេះបានទទួលការគាំទ្រដ៏អនុគ្រោះពីម្ចាស់ឧបត្ថម្ភ សាធារណជនទូទៅ និងជាពិសេសអតិថិជនដ៏មានតម្លៃរបស់យើង។ ការចូលរួមរបស់ពួកគេមានតួនាទីសំខាន់ក្នុងការជួយបង្ការបញ្ហាខ្វះខាតឈាម។
ដោយសារការខម្សតសហការរួមគ្នា មានអ្នកបរិច្ចាគសរុបចំនួន ៩០ នាក់ រួមមានជនជាតិខ្មែរ និងបរទេស បានចូលរួមក្នុងយុទ្ធនាការ ដោយធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តដោយជោគជ័យ និងមានអត្ថន័យយ៉ាងខ្លាំង។
ក្រុមហ៊ុន អ៊ីអន ម៉ល នឹងបន្តអនុវត្តសកម្មភាពសប្បុរសធម៌ ដោយផ្អែកលើគោលការណ៍ស្នូលរបស់យើងគឺ “ការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការរួមចំណែកដល់សហគមន៍មូលដ្ឋាន”។

Phnom Penh, January 8, 2026 – AEON MALL (Cambodia) Co., Ltd. successfully organized the “Blood of Kindness” blood donation campaign in collaboration with Japan Heart and the National Blood Transfusion Center (NBTC). The event was held at AEON MALL Sen Sok City, where the mall provided its venue to facilitate the donation drive and raise public awareness about the importance of blood donation.
This meaningful initiative received generous support from sponsors, the general public, and especially our valued customers. Their contributions play a vital role in addressing the blood shortage.
Thanks to this collective effort, a total of 90 donors, including both Cambodian and international participants, joined the campaign, making the event a resounding success.
AEON MALL remains committed to continuing charitable activities based on our core principles: “Pursuing peace, respecting humanity, and contributing to local communities.”
