ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី នឹងដៃគូអាជីវកម្ម បានចូលរួមបរិច្ចាគគ្រឿងឧបភោគបរិភោគ នឹងសម្ភារៈប្រើប្រាស់ផ្តល់ជូនប្រជាជនភៀសសឹក

យោងតាមគោលការណ៍គ្រឹះរបស់ អ៉ីអន គ្រុប គឺការកសាងសង្គមមួយឆ្ពោះទៅរកភាពរីកចម្រើន ស្ថិរភាព និងសន្តិភាពតាមរយៈអាជីវកម្មរបស់ខ្លួន។
ភ្នំពេញ ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ៖ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី នឹងដៃគូអាជីវកម្មបានចូលរួមបរិច្ចាគជាគ្រឿងឧបភោគបរិភោគ នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ផ្តល់ជូនប្រជាជនភៀសសឹកតាមរយៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។