
ក្រុមហ៊ុនអ៊ីអន គ្រុប បានរៀបចំពិធីប្រគល់ជំនួយឧបត្ថម្ភជូនគ្រួសារជនភៀសសឹកនៅ វត្តរាជបូណ៌ ក្នុងខេត្តសៀមរាប
ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី មានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩:០០ ព្រឹក អ៊ីអន គ្រុប រួមមាន ៖ ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) ខូ អិលធីឌី, ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី,ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី និង សាខាក្រុមហ៊ុន អ៊ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានរៀបចំពិធីប្រគល់ជំនួយឧបត្ថម្ភនៅ វត្តរាជបូណ៌ ក្នុងខេត្តសៀមរាប។ ការចូលរួមចំណែកនេះ បានធ្វើឡើងតបតាមទឹកព្រះទ័យ ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា




