ក្រុមហ៊ុនអ៉ីអន គ្រុប ផ្ដល់ជំនួយដល់ជនភៀសសឹកនៅតាមព្រំដែនកម្ពុជា

Published on August 1, 2025 (ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូក្រុមហ៊ុនអ៉ីអនគ្រុប នៅកម្ពុជា បានចូលជួបសម្តែងការគួរសម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ពិភាក្សាការងារអំពីកិច្ចជំរុញការប្រមូលទិញកសិផល និង ផលិតផលខ្មែរ ចូលក្នុងផ្សារទំនើបអ៉ីអន។ ក្រុមហ៊ុនអ៉ីអន គ្រុប នៅកម្ពុជា៖ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុន អ៉ីអន គ្រុប បានប្រគល់អំណោយសប្បុរសធម៌មួយចំនួន ជូនដល់ជនភៀសសឹកចំនួន តាមរយៈក្រសួងពាណិជ្ជកម្ម ផងដែរ។ សកម្មភាពសប្បុរសធម៌ គឺជាគោលការណ៍ស្នូលមួយនៅក្នុង គោលការណ៍មូលដ្ឋានរបស់អ៉ីអន ភាពមិនអាចខ្វះបានក្នុងការផ្សារភ្ជាប់អតិថិជន ជាមួយនឹងការស្វែងរកសន្តិភាព ការគោរពមនុស្សជាតិ និងការចូលរួមដល់សហគមន៍ គឺជាមូលដ្ឋាននៃចំណុចចាប់ផ្ដើមរបស់យើង។ អ៉ីអន ជឿជាក់ថាការលក់រាយគឺជាឧស្សាហកម្មដែលជម្រុញលើកកម្ពស់ដល់សន្តិភាព មនុស្សជាតិ និង សហគមន៍ក្នុងតំបន់។ ដើម្បីបន្តជាក្រុមសាជីវកម្មដែលបំពេញបេសកកម្មរបស់ខ្លួន យើង(បុគ្គលិកអ៉ីអន)នឹងបន្តច្នៃប្រឌិត ដោយយក «អតិថិជន» ចំណុចចាប់ផ្តើម។ អ៉ីអន គ្រុប នៅតែប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់សហគមន៍កម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈភាពជាដៃគូដ៏ខ្ជាប់ខ្ជួន និងការទទួលខុសត្រូវរួមគ្នា។
ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី នឹងដៃគូអាជីវកម្ម បានចូលរួមបរិច្ចាគគ្រឿងឧបភោគបរិភោគ នឹងសម្ភារៈប្រើប្រាស់ផ្តល់ជូនប្រជាជនភៀសសឹក

យោងតាមគោលការណ៍គ្រឹះរបស់ អ៉ីអន គ្រុប គឺការកសាងសង្គមមួយឆ្ពោះទៅរកភាពរីកចម្រើន ស្ថិរភាព និងសន្តិភាពតាមរយៈអាជីវកម្មរបស់ខ្លួន។
ភ្នំពេញ ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ៖ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី នឹងដៃគូអាជីវកម្មបានចូលរួមបរិច្ចាគជាគ្រឿងឧបភោគបរិភោគ នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ផ្តល់ជូនប្រជាជនភៀសសឹកតាមរយៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
AEON MALL (Cambodia) Signs the Memorandum of Understanding with Playtime Joongang Inc.

[The Playtime] to open its first brand at AEON Malls in Cambodia Phnom Penh, January, 17th 2025 – AEON MALL (CAMBODIA) CO., LTD. Signs Memorandum of Understanding “MOU” with Playtime Joongang Inc. AEON MALL (Cambodia) Co., Ltd (hereinafter referred to as “Our Company”) is pleased to announce the Signing of the Memorandum of Understanding […]